ការបង្កើតកូននៅជប៉ុនធ្លាក់ចុះក្នុងដល់កម្រិតទាប ខណៈវិបត្តិប្រជាជនកាន់តែស៊ីជ្រៅ
(អន្តរជាតិ)៖ ចំនួនកំណើតដែលបានចុះបញ្ជីនៅក្នុងប្រទេសជប៉ុន បានធ្លាក់ចុះដល់កម្រិតទាបមួយទៀត កាលពីឆ្នាំមុន ដែលជាស្ថិតិគួរឱ្យព្រួយបារម្ភចុងក្រោយបំផុត នៅក្នុងការធ្លាក់ចុះរយៈពេលជាច្រើន ទសវត្សរ៍ ដែលអាជ្ញាធររបស់ប្រទេសនេះ បានបរាជ័យក្នុងការទប់ស្កាត់។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មានCNAនៅថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២៣។ប្រទេសនេះ មានកំណើតចំនួន ៧៩៩៧២៨ នាក់ក្នុងឆ្នាំ ២០២២ ដែលជាចំនួនទាបបំផុតក្នុងកំណត់ត្រា និងជាលើកដំបូងដែលមិនធ្លាប់មានការធ្លាក់ចុះក្រោម ៨សែននាក់ នេះយោងតាមស្ថិតិចេញផ្សាយដោយ ក្រសួងសុខាភិបាល។ចំនួននោះបានធ្លាក់ចុះជិតពាក់កណ្តាលក្នុងរយៈពេល ៤០ឆ្នាំកន្លងមក។